អាជ្ញាធរជាតិប្…

អាជ្ញាធរជាតិប្រយុទ្ឋនឹងជម្ងឺអេដស៍បើកវគ្គបណ្តុះបណ្តាលស្តីពីការបញ្ជ្រាបយេនឌ័រទៅក្នុងការឆ្លើយតបជាតិប្រយុទ្ឋនឹងមេរោគអេដស៍និងជម្ងឺអេដស៍
នៅព្រឹកថ្ងៃទី១២ខែមិនាឆ្នាំ២០១៣អាជ្ញាធរជាតិប្រយុទ្ឋនឹងជម្ងឺអេដស៍សហការជាមួយក្រសួងកិច្ចការនារីដោយមានកិច្ចឧបត្ថម្ភគាំទ្រផ្នែកបច្ចេកទេសនិងថវិកាពីអង្គការសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ(nuwomen)បានបើកវគ្គបណ្តុះបណ្តាលរយៈពេល៤ថ្ងៃស្តីពីការបញ្ជ្រាបយេនឌ័រទៅក្នុងការឆ្លើយតបជាតិប្រយុទ្ឋនឹងមេរោគអេដស៍និងជម្ងឺអេដស៍នាសណ្ឋាគារសោម៉ាទេវីក្នុងខេត្តសៀមរាបដោយមានសិក្ខាកាមចូលរួមសរុប៣០រូបមកពីខេត្តក្រុងចំនួន៧សុទ្ឋតែជាមន្រ្តីជាសមាជិកនៃលេខាធិការដ្ឋានអេដស៍ខេត្តក្រុងទាំងនោះ។វគ្គបណ្តុះបណ្តាលនេះបានរៀបចំពិធីបើកដោយបានការអញ្ជើញចូលរួមជាគណៈអធិបតី លោកជំទាវ ស៊ឹមខេងខាំអនុប្រធានអាជ្ញាធរជាតិប្រយុទ្ឋនឹងជម្ងឺអេដស៍រួមជាមួយលោក
លោកស្រីតំណាងអង្គការសហប្រជាជាតិដើម្បីស្ត្រីនិងបណ្តាអង្គការដៃគូនានាជាច្រើនទៀត។មានមតិសំណេះសំណាលក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះលោកជំទាវស៊ឹមខេងខាំអនុប្រធានអាជ្ញាធរជាតិប្រយុទ្ឋនឹងជម្ងឺអេដស៍បានមានប្រសាសន៍ថា៖បេសកកម្មក្នុងការបញ្ជ្រាបការងារយេនឌ័រទៅក្នុងការឆ្លើយតបជាតិប្រយុទ្ឋនឹងជម្ងឺអេដស៍គឺនៅមានដំណើរការវែងឆ្ងាយតទៅទៀតដើម្បីអោយស្របគ្នាទៅនឹងផែនការអនុវត្តយុទ្ឋសាស្រ្តជាតិប្រយុទ្ឋនឹងជម្ងឺអេដស៍លើកទី៣ផងដែរ។សមិទ្ឋិផលនិងលទ្ឋផលដែលយើងទទួលបានកន្លងមកត្រូវយកមកប្រើប្រាស់ជាមេរៀននិងជាបទពិសោធន៍ក្នុងការបង្កើនសមត្ថភាពសម្រាប់អនុវត្តក្នុងផែនការការបញ្រ្ជាបយេនឌ័រនាឆ្នាំខាងមុខ។លោកជំទាវបានធ្វើការកត់សម្គាល់ផងដែរថា៖ទន្ទឹមនឹងទទួលបានជ័យជំនៈគួរជាទីមោទនៈនាពេលកន្លងមកក្តីក៍យើងនៅជួបបញ្ហាប្រឈមមុខជាច្រើនដែលជាការរាំងស្ទះជាទូទៅដូចជាការយល់ដឹងផ្នែកសុខភាពរបស់ស្រ្តីនៅមានកម្រិតភាពងាយរងគ្រោះដោយសារការជួញដូរអំពើហឹង្សាក្នុងគ្រួសារលើស្រ្តីនិងកុមារការរំលោភបំពារបំពានលើផ្លូវភេទបញ្ហាយុជននិងគ្រឿងញៀនជាដើម។លោកជំទាវបានបន្តទៀតថា៖រាជរដ្ឋាភិបាលកម្ពុជាបានចែងក្នុងយុទ្ឋសាស្រ្តចតុកោណនៃគោលដៅសហសវត្សស្តីពីសមភាពយេនឌ័រនៅក្នុងការអភិវឌ្ឍន៍ជាតិនិងបានកំណត់ថែមទៀតដែរគឺវិសមភាពយេនឌ័រនិងការលើកកម្ពស់ស្រ្តីគឺជាបញ្ហារបស់សង្គមជាតិទាំងមូល។ចុងបញ្ចប់លោកជំទាវស៊ឹមខេងខាំបានផ្តាំផ្ញើដល់សិក្ខាកាមក្នុងវគ្គត្រូវយកបទពិសោធន៍និងចំណេះដឹងទាំងនេះទៅអនុវត្តនៅមូលដ្ឋានរៀងៗខ្លួនអោយមានប្រសិទ្ឋិភាពខ្ពស់ដើម្បីរួមគ្នាសម្រេចអោយបាននូវគោលដៅរបស់អង្គការសហប្រជាជាតិបីសូន្យគឺសូន្យគ្មានការចម្លងថ្មី សូន្យគ្មានការស្លាប់ថ្មី និងសូន្យគ្មានការរើសអើង។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s