you_2127.jpg

ជាបឋម សូម រំលឹក ឡើងវិញ ថា នៅលើ ចង្កេះភ្នំ ប្រសិទ្ធ ភាគ ខាងជើង ខេត្ត កំពង់ ស្ពី គេ ឃើញ មាន ប្រាសាទ ឥដ្ឋ មួយ ដែលមាន វ័យ ចំណាស់ ជាងគេ ក្នុង តំបន់ ដោយហេតុថា ប្រាសាទ នោះ ត្រូវបាន សាងសង់ នា សម័យ វប្បធម៌ ចេនឡា មាន ឈ្មោះថា ប្រាសាទ ស្រី គ្រប់លក្ខណ៍ ។ប្រភពពីគេហទំព័រមតុភូមិយើង

ប្

អ្វីដែល គួរ ឲ្យ ចាប់អារម្មណ៍ គឺ ពី ជំនាន់ មួយ ទៅ ជំនាន់ មួយទៀត ពោលគឺ ពី សម័យ បុរេប្រវត្តិសាស្ត្រ រហូតដល់ ស . តទី ៧ នៃ គ . ស ភ្នំ នៅ ទីនោះ និង ដោយឡែក គឺ ភ្នំ ប្រសិទ្ធ ត្រូវបាន គេ ចាត់ទុកថា ជា កន្លែង ពិសិដ្ឋ អស្ចារ្យ ។ នេះ ដោយសារតែ ជនជាតិខ្មែរ មាន ជំនឿ ទៅលើ មហិទ្ធិឫទ្ធិ នៃ ភ្នំ និង រូងភ្នំ ដែល ពួកគេ ចាត់ទុកថា ជា កន្លែង ដែល ពោរពេញ ទៅដោយ បារមី ស័ក្តិសិទ្ធិ គួរ ជាទី សក្ការៈបូជា ។ ប្រាសាទ ស្រី គ្រប់លក្ខណ៍ មាន ក្បាច់រចនា យ៉ាង ល្អ ប្រណិត ថ្វីត្បិតតែ ត្រូវ របេះ ជ្រុះ ឬ រលុប សឹង ទាំងអស់ ក៏ដោយ ។ បូជនីយដ្ឋាន នេះ ដែល ដំបូល ត្រូវរ លំបាក់ មានមុខ បែរ ទៅ ទិសខាងកើត ហើយ ដូច ទីតាំង ស័ក្តិ សិទ្ធ ផ្សេងៗ ឯទៀត ក្នុងសម័យ ចេនឡា ដែរ ប្រាសាទ មាន ទ្វារបញ្ឆោត ៣ គឺ នៅ ខាងលិច ត្បូង និង ជើង ។ នៅលើ ជញ្ជាំង ទាំង ៤ ទិស នៃ ប្រាសាទ គេ ឃើញ មាន សសរ ពេជ្រ តូចៗ ធ្វើ អំពី ឥដ្ឋ លើកលែងតែ ទ្វារ ពិត ដែលមាន សសរ ពេជ្រ ធ្វើ ពី ថ្មភក់ ពីរ ទ្រ ក្បាច់ ផ្តែរ និង មាន រាង ក្បាច់ ផ្កា ជា បន្ទាត់កោង ។ នៅតាម ស៊ុមទ្វារ នីមួយៗ មាន ក្បាច់ វិមានអាកាស តូចៗ ពីរ ទាំងសងខាង ។ អាយុកាល របស់ ប្រាសាទ ត្រូវបាន កំណត់ ដោយ សិលាចារឹក មួយ ផ្ទាំង ដែលមាន ចុះ កាលបរិច្ឆេទ ត្រូវ នឹង ឆ្នាំ ៦៦៧ នៃ គ . ស ។ ដូចនេះ ប្រាសាទ ត្រូវបាន សាងសង់ឡើង ក្នុង រជ្ជកាល របស់ ព្រះបាទ ជ័យវរ្ម័ន ទី ១ (៦៥៥-៦៨១ នៃ គ . ស ) ដើម្បី ឧទ្ទិស ដល់ ព្រហ្មញ្ញសាសនា ( សិវ និកាយ ) ។ ម្យ៉ាងវិញទៀត តាម ការវិភាគ ក្បាច់ ផ្តែរ បាន ឲ្យ ដឹងថា ប្រាសាទ នេះ ស្ថិតក្នុង អន្តរកាល រវាង រចនាបថ ព្រៃ ក្មេង និង កំពង់ព្រះ ។ ក្រោយពី សង្គ្រាម ត្រូវបាន បញ្ចប់ នៅ ឆ្នាំ ១៩៩៣ ក្នុងពេលដែល ទៅ សិក្សា ប្រាសាទ ស្រី គ្រប់លក្ខណ៍ ឡើងវិញ យើង បានឃើញ មាន សំណល់ ស្ថាបត្យកម្ម ប្រាសាទ ថ្ម ធំ មួយទៀត ស្ថិតនៅ ប្រមាណ ជា ១៥ ម៉ែត្រ ពី ខ្លោងទ្វារ ប្រាសាទ ឥដ្ឋ ខាងលើនេះ ។ តែ ជា អកុសល ដូច ប្រាសាទ ដទៃៗ ឯទៀត មួយចំនួនធំ ដែរ បូជនីយដ្ឋាន ដ៏ សំខាន់ នេះ ត្រូវបាន សង្គ្រាម និង ជន ទុច្ចរិត បំផ្លាញ ខ្ទេចខ្ទី អស់ សូម្បីតែ គ្រឹះ ប្រាសាទ ធ្វើ អំពី ថ្មបាយក្រៀម ក៏ត្រូវ គេ គាស់ រំលើង ដែរ ។ ប្រាសាទ ថ្ម នោះ ជា សំណង់ ស្ថាបត្យកម្ម សម័យអង្គរ ស្ថិតក្នុង រចនាបថ កោះ កេរ ។ ប្រាសាទ គ្រាន់តែ បាន បន្សល់ទុក នូវ ចម្លាក់ មួយចំនួន ជាពិសេស បំណែក ក្បាច់ ផ្តែរ សសរស្តម្ភ ជើង ទេវរូប ធំៗ ប្រកបដោយ ក្បាច់រចនា គួរ ឲ្យ ចាប់អារម្មណ៍ ។

តាម ការប៉ាន់ស្មាន យ៉ាង ប្រាកដ របស់ យើង ការរុះរើ សំណង់ ប្រាសាទ ថ្ម នេះ គឺ ដើម្បី ធ្វើ ឲ្យ ទីតាំង នេះ ប្រែក្លាយ ទៅជា កន្លែង គោរពបូជា បែប ព្រះពុទ្ធសាសនា វិញ នៅ សម័យ ក្រោយ អង្គរ ក្នុងអម្លុង ស . តទី ១៦ និង ១៧ ដោយ ការស្ថាបនា ព្រះពុទ្ធ អង្គ នៅ ចង្កេះភ្នំ ប្រសិទ្ធិ ឬក៏ គ្រឹះ វត្ត ត្រៃ ត្រឹ ង្ស នៅលើ កំពូលភ្នំ ប្រសិទ្ធ ។ ជារួម នា សម័យ នោះ ក្នុង វិស័យ សាសនា ដូច តំបន់ ផ្សេងៗ នៃ ចក្រភព កម្ពុ ទេស អញ្ចឹង ទឹកដី ដែល ស្ថិត ក្បែរ ទីក្រុង ភ្នំពេញ ប្រមាណ ជា ១៥ គ . ម នេះ ក៏មាន ការគោរព បូជា ចំពោះ ព្រហ្មញ្ញសាសនា ដែលជា សាសនា ផ្លូវការ ដែរ ។ ខាងលើនេះ គឺជា លទ្ធផល នៃ ការពិនិត្យ ន័យ នៅក្នុង ខ្លឹមសារ នៃ សិលាចារឹក និង លក្ខណៈ នៃ សំណង់ ស្ថាបត្យកម្ម ដែល ស្ថិតនៅ ចង្កេះភ្នំ ប្រសិទ្ធិ ។ ម្យ៉ាងវិញទៀត ការសិក្សា ស្រាវជ្រាវ របស់ យើង ក្នុង រយៈកាល តាំងតែ ពី ១៥ ឆ្នាំកន្លងមក បាន រកឃើញ នុ វ ភស្តុតាង ជាច្រើន ដែល បង្ហាញថា ទឹកដី ជុំវិញ ទីក្រុង ភ្នំពេញ នេះ មាន មនុស្ស រស់នៅ តាំងពី ៣០០០ ឆ្នាំ មក ម្លេះ ហើយ ចាប់ តាំងពីដើម ស .តទី ៧ មកទើបមានការ សាងសង់ ប្រាសាទ ឥដ្ឋ នៅលើ ទីតាំង ស័ក្តិសិទ្ធិ ចាស់ ដែលជា រូងភ្នំ ដូច ករណី ប្រាសាទ ស្រី គ្រប់លក្ខណ៍ ជា ឧទាហរណ៍ ស្រាប់ ។ គួរ សម្គាល់ ផងដែរ ថា យើង មានការ សោកស្តាយ ណាស់ ដែល ទម្រ សិរី មង្គល និង ជើង ទេវរូប ដែល យើង បានឃើញ នូវ រវាង ឆ្នាំ ១៩៩៣ និង ២០០០ ក្នុង អាសនៈ មួយ នៅមុខ ប្រាសាទ ឥដ្ឋ ឥឡូវនេះ ត្រូវបាន បាត់បង់ អស់ ទៅហើយ ដោយ ការជួញដូរ វត្ថុ បុរាណ ៕ ( ម . ត្រា ណេ ) ដកស្រង់ចេញ ពីគេហ ទំព័រ ខេមបូឌាអ៊ីចប្រេសញូស៍
សិល្បៈសម័យអង្គរ ឬ លពបុរី នៅក្នុងប្រទេសថៃបច្ចុប្បន្ន

ពុទ្ធរូបសំរិទ្ធ សិល្បៈថៃ ស.វ ទី១៤ – ១៥

ទេវរូប សិល្បៈថៃ សុខោទ័យ ឥទ្ធិពលខ្មែរ នៅស.វ ទី១៤

ទេវរូប សិល្បៈ ថៃ សុខោទ័យ ឥទ្ធិពល ខ្មែរ ស . ត ទី ១៤ ( ឯកសារ នាយកដ្ឋាន វិចិត្រ សិល្បករ ថៃ ) សិល្បៈ ខ្មែរ នៅក្នុង ខេត្ត បរម បុរាណ មួយ គឺ ខេត្ត លពបុរី ដែល ជនជាតិខ្មែរ បាន បាត់បង់ ទៅ កាលពី ពាក់កណ្ដាល សតវត្សរ៍ ទី ១៣ ត្រូវបាន ប្រវត្តិវិទូ សៀម ជំនាន់ ថ្មី ចាត់ទុកថា ជា ‹ សិល្បៈ ថៃ ឥទ្ធិពល ខ្មែរ › ឬ ជា ‹ រចនាបថ បែប ខ្មែរ › ដែល មិនយូរប៉ុន្មាន សិល្បៈ លពបុរី នេះ ក៏បាន គ្របដណ្ដប់ លើ វី ស័ យ ផ្សេងៗ ទៀត ដែលជា សមិទ្ធផល សង្គម របស់ ជនជាតិខ្មែរ ក្នុងប្រទេស ថៃ ទាំងមូល ដូចជា ជំនឿ សាសនា វិស័យ ប្រពៃណី អក្សរសិល្ប៍ អក្សរសាស្ដ្រ ជាដើម ។ តើ ការពិត ស្ថិតនៅត្រង់ ចំណុច ណា ? ដើម្បី បញ្ជាក់ ឲ្យ ជាក់ច្បាស់ អំពី ការ បំភ័ន្ដ នោះ យើង សូម លើក យក ប្រព័ន្ធ មតិ ថៃ មក ធ្វើការ បកស្រាយ ដែល ក្នុងនោះ បញ្ហាសំខាន់ ជាងគេ គឺ កត្តា មនោគមន៍វិជ្ជា និង នយោបាយ ។ បញ្ញវន្ដ សៀម ភាគច្រើន ក៏ប៉ុន្ដែ មិន ទាំងស្រុង នោះទេ បាន លើកឡើងថា ‹ កាលពីដើម ប្រទេស ថៃ ស្ថិតក្រោម ការកាន់កាប់ ត្រួតត្រា របស់ ខ្មែរ ហើយ ពួកគេ ទើបតែ ងើប បម្រះ ពី នឹម វាតទី និយម ខ្មែរ នៅ សម័យ សុខោទ័យ អាយុ ធ្យា ពោលគឺ ទទួលបាន ឥស្សរភាព ពេញលេញ នៅ ចុង សតវត្សរ៍ ទី ១៣ និង ១៤ តែប៉ុណ្ណោះ ម្ល៉ោះហើយ ថៃ បានទទួល ឥទ្ធិពល វប្បធម៌ ខ្មែរ › ។ ជា ឧទាហរណ៍ ពួកគេ បាន លើកយក ករណី ប្រទេស អឺរ៉ុប មួយចំនួន ដូចជា ប្រទេស បារាំង ដែល បាន ស្ថិតក្រោម ការត្រួតត្រា រប ស់ ចក្រភព រ៉ូ ម៉ាំង កាលពី ពីរពាន់ ឆ្នាំមុន ជាហេតុ បណ្ដាល ឲ្យ មានការ ចម្លង ពី អ្នកស្រុក អាយ នូវ ទម្រង់ សិល្បៈ រ៉ូ ម៉ាំង យ៉ាង ជាក់ច្បាស់ ។ នៅត្រង់ចំណុច នេះ យើង អាច យល់បាន ថា ត្រឹមត្រូវ សម ហេតុផល ពីព្រោះ ការ លេចធ្លោរ ឡើង នូវ សិល្បៈ បារាំង ឬ អាល្លឺម៉ង់ ក្រោម អាណានិគម រ៉ូ ម៉ាំង ពិតជា បាន ស្ថិតក្នុង បរិបទ វប្បធម៌ និង នយោបាយ អ៊ីចឹង មែន តែ សម្រាប់ ប្រទេស ថៃ វិញ វា មិនអាច ទៅរួច កើត ទេ ។ ព្រោះ ជនជាតិ ថៃ គឺជា ជនអន្ដោប្រវេសន៍ ឬ ជា អ្នក ចំណូល ថ្មី ក្នុង តំបន់ បើ សំអាង ទៅលើ គោល ធំៗ នៃ ទំព័រ ប្រវត្តិសាស្ដ្រ នៃ មនុស្សជាតិ ។ ម្យ៉ាងវិញទៀត សោត សិល្បៈ ថៃ ដែល ត្រូវបាន បង្កើតឡើង នា ជំនាន់ នោះ គឺ ស្ថិតក្នុង បរិបទ បដិវត្តន៍ ប្រឆាំង និង អ្វីៗ ដែលជា ខ្មែរ ទាំងអស់ មាន លក្ខណៈ ខុសប្លែក ទាំងស្រុង ពី សិល្បៈ របស់ ខ្មែរ ដែលជា អ្នកស្រុក ដើម ។ នោះ គឺជា អ្វីមួយ ដែល លោក ហ្ស ក ស៊ឺ ដេ ស បានបង្ហាញ ពន្យល់ យ៉ាង ច្បាស់លាស់ រួចមកហើយ ។ តាមន័យ ខាងលើនេះ ទស្សនៈ ដែល ហៅ ‹ សិល្បៈ ថៃ ឥទ្ធិពល ខ្មែរ › សម្រាប់ សិល្បៈ ខ្មែរ នៅ ខេត្ត លពបុរី ក៏ ដូច សិល្បៈ ខ្មែរ ទូទាំង ដែនដី ថៃ បច្ចុប្បន្ន មិនមាន លក្ខណៈ ប្រាកដនិយម ឡើយ ពីព្រោះ វា ប្រាសចាក ពី ព្រឹត្តិការណ៍ ‹ ប្រវត្តិសាស្ដ្រ ពិត › ហើយ បង្កប់ នូវ មនោគមន៍វិជ្ជា “ ស្នេហា ជាតិនិយម ហួសហេតុ ” ។ វា ជាការ ពិតណាស់ អ្វីៗ គេ បាន សរសេរ ជា ហូរហែ មក នោះ គឺ ស្ថិតក្នុង ផ្នត់គំនិត មួយ ថ្វីបើ មិន ប្រកបដោយ ការពិត ក៏ពិតមែន ក៏ប៉ុន្ដែ វា រមែង តែង ការពារ ផលប្រយោជន៍ របស់ អ្នកនិពន្ធ ។ ពុទ្ធរូប សំ រិ ទ្ធិ សិល្ប ថៃ សុទ្ធសាធ ស . ត ទី ១៤-១៥ ( ឯកសារ នាយកដ្ឋាន វិចិត្រ សិល្បករ ថៃ ) តាមពិតទៅ បើ គេ គិតពិចារណា ថ្លឹងថ្លែង ឲ្យ បាន គ្រប់ ជ្រុងជ្រោយ ឬ ស៊ីជម្រៅ ដោយ ការតាំង សម័យកាល ឬ កាលបរិច្ឆេទ ដែលជា មូលដ្ឋានគ្រឹះ នៃ ប្រវត្តិសាស្ដ្រ គេ ឃើញថា ទស្សនៈ ‹ សិល្បៈ ថៃ ឥទ្ធិពល ខ្មែរ › មិនមែនជា ការពិត ទាល់តែសោះ នោះ គឺ គ្រាន់តែ ជាការ បកស្រាយ តាម ការយល់ឃើញ ឬ ការ សុ បិ ន្ត ចង់បាន របស់ អ្នកស្រាវជ្រាវ ថៃ ដែល ប្រកបដោយ ឧ ត្ត ម គតិ ជាតិ របស់ខ្លួន តែប៉ុណ្ណោះ ។ ដោយហេតុថា នរណា ក៏ ដឹង ដែរ ( សូម្បីតែ អ្នកប្រាជ្ញ ថៃ ) ថា មុន សតវត្សរ៍ ទី ១៣ ពោលគឺ មុន ការចាប់បដិសន្ធិ របស់ ព្រះរាជាណាចក្រ សុខោទ័យ ដែលជា រដ្ឋ ថៃ ដំបូងបង្អស់ លើ អតីត ទឹកដី ខ្មែរ នោះ ជនជាតិ ថៃ ( លាវ ) ពុំទាន់ មាន សិល្បៈ ឬ អក្សរ ប្រចាំ ជាតិ ខ្លួន នៅឡើយ ទេ ។ សុខោទ័យ មានន័យថា អរុណោទ័យ នៃ សេចក្ដីសុខ ។ ត្រង់ចំណុច ដ៏ សំខាន់ នេះ យើង យល់ឃើញថា អ្នកស្រាវជ្រាវ ថៃ ស្ថិតនៅក្រោម សម្ពាធ នៃ បន្ទាត់នយោបាយ របស់ អ្នកដឹកនាំ ខ្លះ ហើយ មើលទៅ ។ ដើម្បី ជាការ បកស្រាយ តប ទៅវិញ យើង អាច លើក ជា សំនួរ ដូច្នេះ ថា បើសិនជា ខេត្ត សិរីសោភ័ណ – ដែល សព្វថ្ងៃ ស្ថិត ជាប់ នឹង អតីត ខេត្ត ខ្មែរ មួយចំនួន ដូចជា ខេត្ត អ៊ូ ប៊ុន ស្រះកែវ ប្រា ជិន បុរី ( បស្ចិមបុរី ) សុរិន្ទ ស៊ីសាកេត បុរីរម្យ ជាដើម – មិនត្រូវ បានប្រគល់ ទៅ ឲ្យ ខ្មែរ ម្ចាស់ ដើម វិញ ដោយ បង្ខំចិត្ត ទេនោះ តើ យើង អាច ចាត់ទុកថា ខេត្ត មួយ នេះ ដែល សំបូរ ទៅដោយ បុរាណ ស្ថាន និង មាន ស្ថានីយ បុរេប្រវត្តិសាស្ត្រ ជាច្រើន ជា កេរ្ដិ៍ដំណែល វប្បធម៌ បុរាណ ទ គឺជា កម្មសិទ្ធិ ឬ ជា សមិទ្ធិផល របស់ ជន ជាតិ ថៃ តែ ឥទ្ធិពល សិល្បៈ ខ្មែរ បានដែរ ឬទេ ? យ៉ាងណាមិញ ករណី នៃ សិល្បៈ ស្ថាបត្យកម្ម បុរាណ ខ្មែរ នៅក្នុង ប្រទេស ថៃ បច្ចុប្បន្ន ក៏ ដូច្នេះ ដែរ ពោលគឺ រាល់ ស្ថាបត្យកម្ម ទាំង អស់វា ជា ស្នាដៃ របស់ ដូនតា ខ្មែរ យ៉ាងពិត ប្រាកដ ឥត ក្លែងក្លាយ ដែល បាន បន្សល់ទុក ។ ចម្លាក់ ទេពអប្សរ ខ្មែរ ប្រាសាទ សីខរ ភូមិ ស . ត ទី ១១ ដែល ថៃ ថា លពបុរី ( ថត ១៩៧៦) ដងខ្លួន ទេវរូប ខ្មែរ នៅ ខេត្ត សុខោទ័យ ចុង ស . ត ទី ១២ ដើម ស . ត ទី ១៣ ( ឯកសារ នាយកដ្ឋាន វិចិត្រ សិល្បករ ថៃ ) ទោះជា ស្ថិតក្នុង ទីកន្លែង ណា ក្នុង យុគសម័យ កាលណា ក៏ដោយ សិល្បៈ ខ្មែរ មាន លក្ខណៈសម្បត្តិ របស់ វា ដែល យើង មិន អា ចាត់ទុកថា ជា សិល្បៈ ថៃ បានទេ ។ ដូច្នេះ សិល្បៈ បុ រេ ថៃ ទាំងនោះ គឺជា សិល្បៈ ខែ្មរ សុទ្ធសាធ ។ ភស្តុតាង ជាក់ស្ដែង មួយទៀត គឺ រហូតដល់ ពេលនេះ គេ ពុំទាន់ រកឃើញ សិលាចារឹក សរសេរ ជា ភាសា ថៃ មុន សតវត្សរ៍ ទី ១៣ ឡើយ ។ ផ្ទុយទៅវិញ នៅក្នុង ប្រទេស ខ្មែរ ឬក៏ ប្រទេស ថៃ ក្ដី សិលាចារឹក ខ្មែរ សរសេរ ជា ភាសាបាលី សំស្ក្រឹត បាលី និង ខ្មែរ ហើយ អ្វីដែល គួរ ឲ្យ កត់សម្គាល់ ផង នោះ គឺ រហូតដល់ សតវត្ស រ៍ ទី ១៤ នៅលើ សិលាចារឹក ថៃ ដំបូងបង្អស់ អ្នកដឹកនាំ ថៃ នៅតែ ចារ សិលាចារឹក ដោយ ប្រើ តួអក្សរ ខ្មែរ នៅឡើយ ។ ជា សេចក្ដីសន្និដ្ឋាន ពាក្យ ដែលថា សិល្បៈ លពបុរី ដែលជា ខេត្ត ខ្មែរ មួយ ស្ថិត ចម្ងាយ ១៥០ គីឡូម៉ែត្រ ទិស ខាងជើង នៃ ទីក្រុង បាងកក បច្ចុប្បន្ន ជា ‹ រចនាបថ បែប ខ្មែរ › ឬក៏ ពាក្យ ‹ សិល្បៈ ថៃ ឥទ្ធិពល ខ្មែរ › នៃ ខេត្ត នេះ ក៏ដូចជា នៅ ខេត្ត ផ្សេងៗ ឯទៀត មិនមាន លក្ខណៈ សមស្រប ទៅនឹង ប្រវត្តិសាស្ត្រ ទេ ព្រោះ វា ត្រូវបាន បង្កប់ នូវ មហិច្ឆតា បំភ័ន្ដ ប្រវត្តិសាស្ត្រ និង មតិ មហាជន ។ តាមពិតទៅ អ្វីដែល អ្នកវិទ្យាសាស្ត្រ ត្រូវការ គឺ សច្ចភាព ឬ ការពិត ទោះបីជា ការពិត នោះ ត្រូវបាន ប្រែប្រួល ឬ បកស្រាយ ខុសៗ គ្នា តាម យុគ តាម សម័យកាល ក៏ដោយ ។ ចំពោះ អ្នកស្រាវជ្រាវ ការវាយតម្លៃ នៃ សច្ចភាព ត្រូវតែ រក្សាទុក ឬ លើក តម្លៃ ឲ្យ ខ្ពស់ ជាទីបំផុត បើ ពុំ ដូច្នេះ ទេ ជ្រុង មួយ នៃ ប្រវត្តិសាស្ត្រ របស់ មនុស្សជាតិ នឹងត្រូវ បាត់បង់ ទ្រុឌទ្រោម ជាពុំខាន ឡើយ ៕ ( ម . ត្រា ណេ) ដកស្រង់ចេញពីគេហទំព័រ ខេមបូឌអ៊ីចប្រេស៍ញូវ

ព្រះពុទ្ធអង្គ សម័យសុខោទ័យ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s