you5873.jpg

ឯកឧត្តម មិនឃិនអញ្ជើញជាអធិបតីក្នុងពិធីប្រគេនប្រកាស
ន័យបត្រតែងតាំងនិងស្រង់ព្រះសុគន្ឋវារីព្រះគ្រូចៅអធិការថ្មី
វត្តពោធិ៍លង្កានៅក្រុងសៀមរាបនៅថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១២ មានប្រារព្ឋពិធីប្រគេនប្រកាសន័យបត្រតែងតាំងព្រះគ្រូចៅអធិការថ្មីវត្តពោធិ៍លង្កានៅក្រុង
សៀមរាបខេត្តសៀមរាបក្រោមអធិបតីភាព ឯកឧត្តម មិន ឃិន ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា
យករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងជារដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនានិងលោកជំទាវ ងួន ធួនទីប្រឹក្សារាជរដ្ឋាភិ
បាលកម្ពុជានិងមានការនិមន្តនិងអញ្ជើញចូលរួមផងដែរពីសំណាក់ព្រះសុមង្គលសិលាចារ្យ ពេជ្រ សន ព្រះមេគណខេត្ត និង
លោក សង់ រីហា អភិបាលរងខេត្តព្រមទាំងមន្រ្តីសង្ឃ ថ្នាក់ដឹកនាំបណ្តាអង្គភាពស្ថាប័នរដ្ឋ អាជ្ញាធរក្នុងមូលដ្ឋាន ពុទ្ឋបរិស័ទ សិស្សានុសិស្សក្នុងក្រុងសៀមរាបសរុបប្រមាណ
៥០០អង្គ/នាក់។វត្តពោធិលង្កាជាអារាមពុទ្ឋសាសនាមួយ
នៅកណ្តាលក្រុងសៀមរាប។មួយរយៈកន្លងមកវត្តនេះបានកើតឡើងនូវអធិករណ៍និងទំនាស់ជាច្រើននិងដ៍រ៉ាំរ៉ៃរវាងព្រះសង្ឃនិងព្រះសង្ឃរវាងព្រះសង្ឃនិងគណៈកម្មាវត្តអាចារ្យវត្តបណ្តាលអោយពុទ្ឋបរិសទ្ឋចំណុះជើងវត្តស្ទើរតែបាត់បង់ជំនឿលើវត្តនេះធ្វើអោយការដោះស្រាយមានការលំបាកស្មុគស្មាញជាទីបំផុតរហូតដល់ថ្នាក់ដឹកនាំចុះមកធ្វើការសម្របសម្រួលមួយលើកជាពីរលើក។ប៉ុន្តែដោយបានការយកចិត្តទុកដាក់ខិតខំប្រឹងប្រែងដោះស្រាយសម្រសម្រួលពីសំណាក់ឯកឧត្តមអភិបាលខេត្ត ព្រះមេគណ សហការីមន្ទីរធម្មការព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុង
ខេត្តទើបទំនាស់តូចធំនិងអធិករណ៍ដ៍រ៉ាំរ៉ៃនោះត្រូវបានរំងាប់និងមានការស្រុះស្រួលមូលមតិគ្នាឡើងវីញ។ក្រោយពីស្ងប់ស្ងាត់រាល់អធិករណ៍និងទំនាស់នានាមកមន្រ្តីសង្ឃក្រុងបានសម្រេចជាឯកឆន្ទធ្វើសំណើសុំប្រកាសតែងតាំងគណៈគ្រប់គ្រងវត្តព្រះ
នាម កែវ ខូយ ទៅជាព្រះគ្រូចៅអធិការវត្តពេញសិទ្ឋតែម្តងដែល
មាននាមឆាយា បវរោ។យោងតាមរបាយការណ៍ក្នុងសុន្ទរក
ថារបស់លោកវណ្ណប៊ុនណាប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានអោយដឹងាថា៖បច្ចុប្បន្នវត្តពោធិលង្កានេះមានព្រះសង្ឃ
ចំនួន៤៣អង្គក្នុងនោះភិក្ខុចំនួន៣០អង្គ សាមណេរមាន១៣អង្គ តាអាចារ្យ៣រូបគណៈកម្មាការ២រូបដូនជី១០រូបនិងក្មេងវត្ត
ចំនួន៥៥នាក់។សរុបក្នុងទូទាំងខេត្តសៀមរាបមានវត្តអារាមចំនួន២២១វត្ត មានព្រះសង្ឃសរុបចំនួន៤.១៩៩អង្គ មាន២និកាយ
គឺមហានិកាយនិងគណៈធម្មយុត្តិកនិកាយ។ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៣កន្លងទៅទូទាំងខេត្តមានព្រះសង្ឃចំនួន៩០៣អង្គបាននិមន្តទៅបោះឆ្នោត។ក្រោយពីប្រកាសនីយបត្រនិងប្រគល់ត្រារួចមកមាន ព្រះសុមង្គលសិលាចារ្យ ពេជ្រ សន បានប្រទានឪវាទផ្តាំផ្ញើដល់ព្រះគ្រូចៅអធិការថ្មីថា៖
សមត្ថភាពចំណេះដឹងមានសមល្មមអាចដឹកនាំក្នុងវត្តបានហើយ
ទន្ទឹមនឹងនោះត្រូវបន្តខិតខំថែទាំគាំទ្រព្រះពុទ្ឋសាសនាក្នុងវត្តពោធិលង្កានេះអោយបានរឹងមាំមិនត្រូវភ្លេចស្មារតីឡើយ
.កុំយករួចខ្លួននិងមិនត្រូវមើលបំណាំគ្នានោះទេគួរមានអធ្យាស្រ័យជួយអប់រំគ្នាទៅវិញទៅមកដោយយកព្រះវិន័យជាគោលក្រិត្យ។ សាសនារបស់ព្រះសាស្តាតថាគតព្រះពុទ្ឋបរបគ្រូនៃយើងស្ថិតស្ថេររឹងមាំទៅបានសង្ឃឹមលើអ្នកស្រករក្រោយៗធ្វើវត្តន៍ប្រតិបត្ត
ត្រឹមត្រូវតាមគន្លងព្រះធម៌ព្រះវិន៍យបានល្អ។មានមតិសំណេះសំណាលក្នុងអង្គពិធីនាឪកាសនោះ ឯកឧត្តម មិន ឃិន បានមានប្រសាសន៍ថា៖ប្រជាជននិងមាតុភូមិកម្ពុជាយើងទាំងមូលមានជីវិតរស់ឡើងវិញ សាសនាយើងរស់ឡើងវិញ គឺបានគុណដោយសារថ្ងៃ៧មករាឆ្នាំ១៩៧៩ហើយរាល់សមីទ្ឋិផលរីកចម្រើននានាមានដូចជា ផ្លូវថ្នល់ វត្តអារាម សាលារៀន
រួមទាំងសុខសន្តីភាពស្ថេរភាពរហូតមកដល់សព្វថ្ងៃគឺដោយសារគណៈបក្សប្រជាជនកម្ពុជា ដែលមានសម្តេចទាំងបីជាប្រមុខ
ដឹកនាំ ស្របជាមួយនឹងគោលនយោបាយ ហ៊ានថា ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវរបស់គណៈបក្សប្រជាជនកម្ពុជាផងនោះ
ធ្វើអោយប្រជាពលរដ្ឋទូទាំងប្រទេសមានទំនុកចិត្តបោះឆ្នោតអោយឈ្នះភ្លូកទឹកភ្លូកដីក្នុងនោះព្រះសង្ឃក៍បានចូលរួមផងដែរ។ឯកឧត្តមបានមានប្រសាសន៍ផ្តាំផ្ញើដល់អង្គពិធីក៍ដូចជាអ្នកគោរពជឿលើព្រះពុទ្ឋសាសនាថា៖វត្តអារាមជាទីប្រមូលផ្តុំពុទ្ឋបរិស័ជិតឆ្ងាយទាំងអស់និងជាបូជនីយដ្ឋាន៍ដ៍ស្ងៀមស្ងាត់ប្រជាពលរដ្ឋយើងជាង៩៧ភាគរយគោរពជឿលើព្រះពុទ្ឋសាសនាទន្ទឹមនឹងនេះក៍នៅមានសាសនាផ្សេងៗជាច្រើនទៀតកំពុងប្រតិបត្តតាមជំនឿរបស់គេ។ហេតុនេះដើម្បីអោយមានសុខដុមរមនាក្នុងសាសនាត្រូវធ្វើយ៉ាងណាធានារក្សាអោយបាននូវសន្តិសុខសណ្តាប់ផ្នែកសាសនាចៀសវាងនូវជំលោះដើម្បីអោយសាសនាទាំងអស់ស្ថិតនៅក្រោមដំបូលរដ្ឋធម្មនញ្ញនៃព្រះរាជាណាចក្រកម្ពុជាតែមួយ។ជំនឿខាងសាសនាជាសិទ្ឋសេរីភាពខាងជំនឿដែលច្បាប់បានចែង។ចំណែកព្រះពុទ្ឋសាសនាជាសាសនារបស់រដ្ឋដែលមានតំាងពីយូរលង់ណាស់មកហើយៗតែងតែបានផ្សារភ្ជាប់ជាមួយសង្គម ប្រពៃណីទំនៀមទំលាប់ វប្បធម៌ក្នុងជីវភាពរស់នៅប្រចាំ
ថ្ងៃរបស់ពុទ្ឋសាសនិកហេតុនេះបើមានអធិករណ៍ឫទំនាស់
កើតឡើងត្រូវដោះស្រាយដោយសន្តិវិធីពីព្រោះព្រះពុទ្ឋសាសនាយើងមានរចនាសម្ព័ន្ឋច្បាស់លាស់ណាស់ក្នុងការដោះស្រាយទំនាស់។ក្រោយពីប្រគេននិងចែកជូនបច្ច័យដល់សាមណសិស្សនិងដូនជីតាជីរួចមកព្រះមេគណនិងគណៈអធិបតីនិងប្រតិភូក្នុងអង្គពិធីបាននិមន្តនិងអញ្ជើញហែរប្រទក្សិណបីជុំរួចទើបស្រោចស្រពសុគន្ឋវារីបាចព្រមជាមួយផ្កាភ្ញីដល់ព្រះគ្រូចៅអធិការថ្មី ជាកិច្ចបញ្ចប់។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s