រូបភាពឯកសារពិមុន

រូបភាពឯកសារពិមុន

ប្រារព្ឋខួបលើកទី១០២ទិវាអន្តរជាតិនារី៨មិនាឆ្នាំ២០១៣ក្រោមប្រធានបទសិទ្ឋស្មើគ្នាឪកាសដូចគ្នាដើម្បីពន្លឿនកិច្ចអភិវឌ្ឍន៍
នៅព្រឹកថ្ងៃទី៥ខែមិនាឆ្នាំ២០១៣លោកជំទាវចន្ទ័សូរិយ៍រដ្ឋលេខាធិការក្រសួងកិច្ចការនារីនិងជាតំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវរដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងឪកាសប្រារព្ឋពិធីអបអរសាទរខួបលើកទី១០២ទិវាអន្តរជាតិនារី៨មិនាឆ្នាំ២០១៣នៅខេត្តសៀមរាបដែលពិធីនេះរៀបចំដោយមន្ទីរកិច្ចការនារីខេត្តនិងបានការជួយឧបត្ថម្ភជាថវិកានិងសម្ភារៈកំដរដៃដល់អ្នកចូលរួមពីថ្នាក់ដឹកនាំខេត្តអង្គភាពមន្ទីរវិស័យឯកជននានានិងអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តមួយចំនួនផងដែរ។ពិធីនេះក៍មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំក្នុងខេត្តប្រធានអនុប្រធានមន្ទីរអង្គភាពស្ថាប័ននានាជុំវិញខេត្តលោកគ្រូអ្នកគ្រូសិស្សានុសិស្សសរុបចំនួនជាង៣០០នាក់។បន្ទាប់ពីមតិស្វាគមន៍និងថ្លែងអំណរគុណរបស់លោកស្រីយូសុភាប្រធានមន្ទីរកិច្ចការនារីខេត្តសៀមរាបចំពោះទឹកចិត្តដ៍សប្បុរសរបស់ថ្នាក់ដឹកនាំខេត្តនិងបណ្តាមន្ទីរអង្គភាពវិស័យឯកជននិងសង្គមស៊ីវិលដែលបានជួយឧបត្ថម្ភដល់កិច្ចប្រារព្ឋពិធីនិងបន្ទាប់ពីបានស្តាប់នូវប្រវត្តិនៃការបង្កើតទិវាអន្តរជាតិនារី៨មិនារួចមក លោកជំទាវ ឯមផល្លាមុនី
អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបបានអាននូវព្រះរាជសារសម្តេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលក្នុងឪកាសអបអរសាទរខួបលើកទី១០២នៃទិវាអន្តរជាតិនារី៨មិនាឆ្នាំ២០១៣។បន្ទាប់មកលោកជំទាវបានលើកឡើងខ្លះៗទាក់ទងទៅនឹងទិវា៨មិនានេះថាថ្ងៃនេះជាថ្ងៃពិសេសមែនសម្រាប់នារីៗតែមិនមែនមានសិទ្ឋតែមួយថ្ងៃនេះទេនារីក៍មានភារកិច្ចចូលរួមគ្រប់ការងារសង្កមដូចជាបុរសដែរជាពិសេសត្រូវជឿលើសមត្ថភាពនិងផ្តល់តម្លៃអោយខ្លួនឯងក្នុងគ្រប់សកម្មភាពការងារសង្គមនិងកិច្ចការក្នុងគ្រួសារបើយើងបដិសេដកត្តាទាំងនេះចេញយើងនឹងបាត់សិទ្ឋដោយខ្លួនឯង។មានមតិសំណេះសំណាលនាឪកាសនោះលោកជំទាវចន្ទ័សូរិយ៍រដ្ឋលេខាធិការក្រសួងកិច្ចការនារីបានមានប្រសាសន៍ថា៖នៅប្រទេសកម្ពុជាយើងបានប្រារព្ឋទិវានារីអន្តរជាតិតាំងពីឆ្នាំ១៩៨០មកម្ល៉ះក្នុងន័យលើកស្ទួយដល់បុរសស្រ្តីយុវជននិងកុមារអោយធ្វើការរួមគ្នាដើម្បីសមភាពយេនឌ័រ។កិច្ចអភិវឌ្ឍជាតិមិនអាចសម្រេចទៅលឿនបានទេបើគ្មានការចូលរួមពីស្រ្តីនៅទូទាំងប្រទេសហេតុនេះការយកចិត្តទុកដាក់ចំពោះស្រ្តីជាការចាំបាច់។រាជរដ្ឋាភិបាលកន្លងមកបានយកចិត្តទុកដាក់រៀបចំប្រពន្ឋ័យន្តការអនុវត្តច្បាប់និងបានធ្វើវិសោធនកម្មលើយន្តការទាំងនោះដើម្បីឆ្លយតបទៅនឹងយេនឌ័រ។ប្រទេសយើងបានចុះហត្ថលេខាលើអនុសញ្ញាលកកំពស់ស្ថានភាពស្រ្តីនិងអនុសញ្ញារាល់អំពើទម្រង់រើសអើងប្រឆាំងនឹងស្ត្រីនិងយន្តការដទៃៗទៀតជាច្រើននៅលើឆាកអន្តរជាតិ។លោកជំទាវបានមានប្រសាសន៍បន្តទៀតថាក្រោមប្រធានបទសិទ្ឋស្មើគ្នាឪកាសដូចគ្នាដើម្បីពន្លឿនកិច្ចអភិវឌ្ឍន៍៖ក្រសួងកិច្ចការនារីមានបំណងបង្កើតអោយមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់រូបស្ថាប័នសាធារណៈវិស័យឯកជននិងដៃគូរអភិឌ្ឍនានាដើម្បីពន្លឿនកិច្ចអផិវឌ្ឍឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍសហស្សវត្សផែនការយុទ្ឋសាស្រ្តអភិវឌ្ឍជាតិផែនការនារីរតនៈដើម្បីសមភាពយេនដ័រនិងពង្រឹងភាពអង់អាចរបស់ស្រ្តី។យើងបានសម្រេចជោគជ័យជាច្រើនលើការបញ្រ្ជាបយេនឌ័រទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដែលយើងមានសកម្មភាពប្រទាក់ក្រឡាគ្នា។លោកជំទាវបានបញ្ជាក់ទៀតថា៖កិច្ចការទាំងនេះតែងតែទទួលបានការគាំទ្រពីសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបើមិនមានការគាំទ្រពីសម្តេចទេយើងក៍ពិបាកក្នុងការធ្វើការងារនេះអោយបានសម្រចដែរ។យូវង្ស

One thought on “រូបភាពឯកសារពិមុន

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s