ព្រឹត្តិការលើកទី៧នៃការដង្ហែរតុក្តាយក្សនៅក្នុងក្រុងសៀមរាប

ព្រឹត្តិការលើកទី៧នៃការដង្ហែរតុក្តាយក្សនៅក្នុងក្រុងសៀមរាប

ព្រឹត្តិការលើកទី៧នៃការដង្ហែរតុក្កតាយក្សនៅក្នុងក្រុងសៀមរាប
មានបានព្រឹត្តិការណ៍បានកើតឡើងនៅរាត្រីថ្ងៃសៅរ៍ទី២២ខែកុម្ភៈកណ្តាលក្រុងសៀមរាបនោះគឺការដើរដង្ហែរតុក្តតាយក្សឫទីងមោងយក្សដែលចាស់ៗស្រករមុនច្រើនហៅថាអាយ៉ង។ព្រឹត្តិការណ៍ដង្ហែតុក្កតាយក្សធ្វើដោយស្ម័គ្រចិត្តនិងបានពីការខិតខំរបស់អ្នកស្វែងរកការឧបត្ថមពីអ្នកស្មគ្រ័ចិត្តហើយពេលនេះបានការចូលរួមផ្តល់ជំនួយនិងឧបត្ថម្ភពីសប្បុរសជនជាម្ចាស់សណ្ឋាគារម្ចាស់ភោជនីយ៍ស្ថានវិចិត្រសាលស្ថាប័នក្រុមហ៊ុននិងមជ្ឍមណ្ឌលផ្សេងៗ។តុត្កតាយក្សទាំអស់នោះបានបង្កើតឡើងដោយក្មេងៗប្រមាណជាង៤០០នាក់ពីបណ្តាសាលាមជ្ឈមណ្ឌលកុមារកំព្រានិងអង្គការផ្សេងៗជុំវិញខេត្តដោយមានការដឹកនាំពីសិល្បករមកពីសាលាហ្វារពន្លឺសិល្បះខេត្តបាត់ដំបងលោកជីហ្គ(Jig)ដែលជាផលិតករល្ខោនស្បែកដ៏ល្បីម្នាក់មកពីប្រទេសអង្គគ្លេស៍និងអ្នកស្មគ្រ័ចិត្តជាជនជាតិខ្មែរនិងជនជាតិបរទេសជាច្រើនជួយផងដែរ។កម្មវិធីនេះតែងតែមានអ្នកឪបត្ថមគាំទ្រដ៏អស្ចារ្យនេះមិនត្រឹមតែជាព្រឹត្តិការណ៍នៅព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេវាជាព្រឹត្តិការណ៍ដង្ហែតុក្កតាយក្សធំជាគេនៅអសីុអាគ្នេយ៍យើងនេះហើយវាបានក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំក្នុងខេត្តនិងជាព្រឹត្តិការណ៍ទេសចរណ៍មួយទាក់ទាញញ៉ាំងអោយភ្ញៀវទេសចរបរទេសមកទស្សនាប្រាងប្រាសាទនានានៅព្រះរាជាណាចក្រកម្ពុជាផងដែរនិងពីមួយឆ្នាំទៅមួយឆ្នាំកាន់តែពង្រីកទ្រង់ទ្រាយធំឡើងៗ។នេះបើតាមការបញ្ជាក់ពីអ្នកចាត់ចែងគំរោងគឺលោកអ៊ុនសាវ៉ាន់។លោកបានអោយដឹងទៀតថា៖នេះជាឆ្នាំទី៧ដែលបានបង្កើតនិងដើដង្ហែរតុក្កតាយក្សនេះឡើងក្នុងន័យអោយអ្នកចូលរួមយល់ដឹងនិងពង្រឹងជួយគ្នាក្នុងការអភិរក្សពូជសត្វព្រៃដែលកំពុងរងការគម្រាមកំហែងនិងជិតផុតពូជនិងក្នុងគោលបំណងដើម្បីលើកកំពស់ការយល់ដឹងអំពីវប្បធម៌ខ្មែរការអភិវឌ្ឍន៍វិស័យអប់រំបញ្ហាអនាម័យបរិស្ថាននិង វប្បធម៌ខ្មែរ រួមជាមួយ ប្រធានបទផ្សេងៗ ដូចជា សុវត្ថិភាពចរាចរណ៍ជាដើម។ក្នុងពេលដង្ហែរគេឃើញមានទាំងជនជាតិខ្មែរក្នុងខេត្តនិងខេត្តផ្សេងព្រមទាំងភ្ញៀវទេសចរណ៍បរទេសចូលរួមដង្ហែរនិងមើលប្រមាណជិត២០០០០នាក់។រូបសត្វទាំងនោះមានរូបសត្វ៖ ត្មាតក្បាលក្រហម- សត្វឃ្មុំ- សត្វ រញីសត្វ ពស់វែក សត្វ កង្កែប សត្វ បបែលសត្វកាំប្រម៉ានាងសុវណ្ណមច្ឆានិងហនុមានសំភារះក្នុងការបង្កើតតុក្កតាយក្ស មាន ល្ពាក់ រីស្សី ស្គុតក្រដាស់ ជ័រATM ក្រដាស់គោម និងសំភារះផ្សេងៗទៀត រួម នឹងការលំអរដោយបំពូលភ្លើងពណ៌ ពីព្រោះតុក្កតាទាំអស់នោះ ត្រូវយកមកដង្ហែ នា ពេលយប់ ដែលធ្វើអោយសំរស់របស់ពួកវាកាន់ តែស្អាតឆើតឆាយ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s