កាត់ខ្សែបូរបើកពិពណ៌ការងារលើកទី១សម្រាប់ខេត្តសៀមរាប

Imageកាត់ខ្សែបូរបើកពិពណ៌ការងារលើកទី១សម្រាប់ខេត្តសៀមរាប

ថ្លែងមតិស្វាគមន៍របើកការរៀបចំពិពណ៌ការងារថ្នាក់ខេត្តឆ្នាំ២០១៣ឯកឧត្តម បណ្ឌិត ស៊ូ ភិរិន្ទ ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ

កម្ពុជា ជាអភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា៖ចំនួនកម្លាំងពលកម្មនៅ

ក្នុងខេត្តនៅមិនទាន់បានបំពេញអោយបានគ្រប់គ្រាន់តាមតម្រូវការសម្រាប់វិស័យទេសចរណ៍និងសេវាកម្មការងារនៅឡើយទេកត្តានេះមកពីខ្វះខាតកម្លាំងពលកម្មខ្វះព័តមាន ជំនាញរបស់ពលករ បុគ្គលិកនៅមានកំរិតមិនទាន់ឆ្លើយតបតាមសេចក្តីត្រូវការ

របស់ទីផ្សារការងារ។

ពិព័រណ៌នេះបានកាត់ខ្សែបូរបើកនាថ្ងៃទ១៩ខែមករាក្រោមវត្តមានជាគណៈអធិតតីឯកឧត្តម បណ្ឌិត ពេជសោភ័នរដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងជាអនុប្រធានជាតិ

បណ្តុះបណ្តាលរួមជាមួយមន្រ្តីអ្នកមុខអ្នកការមកពីមន្ទីរអង្គភាពពាក់ពន្ឋ័នានាក្នុងខេត្តប្រតិបត្តិករវិស័យ

កជននិស្សិតមកពីគ្រឺះស្ថានឧត្តមសិក្សាសាធារណៈនិងគ្រឺះស្ថានឧត្តមសិក្សាឯកជនសរុបជិត៣០០នាក់និងបានសហការរៀបចំដោយសាលាខេត្តសៀមរាបនិងអង្គការយូអិនឌីភីប្រចាំកម្ពុជាក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាលើកទី១នៅខេត្តសៀមរាប។ការដាក់បង្ហាញសមីទ្ឋិផលស្នាដៃសិស្សនិសិ្សតចាប់ពីថ្ងៃ

ទី១៩ដល់ថ្ងៃទី២០ខែមករាឆ្នាំ២០១៣នៅសួនច្បារមុខព្រះរាជដំណាក់ ។ឯកឧត្តម អភិបាលខេត្តបាន

ចាត់ទុកការរៀបចំពិពណ៌ការងារនៅពេលនេះជាការឆ្លើយតបទាន់ពេលវេលានិងមានប្រសិទ្ឋិភាពសម្រាប់ជួយដល់និយោជកក្នុងការស្វែងរកកម្លាំងពលកម្មក៍ដូចជាឪកាសសម្រាប់យុវជនឫនិយោជិតមានបំណងស្វែងរកការងារមកស្វែងយលពីសក្តានូពលនិងសេចក្តីត្រូវការក្នុងទីផ្សារការងារនៅខេត្តសៀមរាប។មានមតិសំណេះសំណាលនាឪកាសនោះឯកឧត្តមបណ្ឌិតពេជសោភ័នបានមានប្រសាសន៍ដោយបានលើកឡើងអំពីការយកចិត្តទុកដាករបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យការងារដូចដែលមានចែងនៅក្នុង ”យុទ្ធសាស្រ្តចតុកោណ” ដំណាក់កាលទី២ និងផែនការយុទ្ធ

សាស្រ្តអភិវឌ្ឍន៍ជាតិ បច្ចុប្បន្នកម្ម ឆ្នាំ២០០៩២០១៣។.ឧបានមានប្រសាសន៍រំលេអោយឃើញ

ពីភាពរីកចម្រើនរបស់ប្រទេសជាតិក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងឈ្លាស់វៃរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីដែលកាលពីឆ្នាំ១៩៧៩ភាពក្រីក្រ១០០ភាគរយបច្ចុប្បន្នភាពក្រីក្របានកាត់បន្ថយមកនៅ២០ភាគរយនិងកំពុងតែបន្តធ្លាក់ចុះជាលំដាប់ទៀតដោយផ្អែកលើយុទ្ឋសាស្រ្តកាត់បន្ថយភាបក្រីក្ររបស់រាជរដ្ឋាភិបាលនិងយន្តការផ្សព្វផ្សាយទីផ្សារការងារពង្រឹងការអនុវត្ត ច្បាប់ការងារជម្រុញ

អោយនិយោជកគួរគិតគូរ ក្នុងការដំឡើងកម្រិតប្រាក់បៀវត្សរ៍ដល់កម្មករនិយោជិតក៍ដូចគ្នាដែរកម្មករ

និយោជិតត្រូវតែខិតខំលើកកម្ពស់សមត្ថភាពនិងគោរពពេលវេលាមានវិន័យរៀបរយល្អដើម្បីបង្កើនសង្វាក់ផលិតភាពឆ្លើយតបទៅបានតាមតម្រូវការទីផ្សាររួមជាមួយនឹងការដោះស្រាយ រាល់បញ្ហាតាម

រយៈការចចារដោយសន្តិវិធីផងដែរ។ដើម្បីជ្រាបកាន់តែច្បាស់ពីការផ្សព្វផ្សាយទីផ្សារការងារនិងមុខរបរជាមួយនឹងប្រទេសយើងកំពុងប្រឈមនឹងកង្វះកម្លាំងពលកម្មសូមស្តាប់ប្រសាសន៍ឯ.ឧបណ្ឌិត ពេជ សោភ័ន ក្រោយពីកាត់ខ្សែបូរដូចតទៅ៖

តាមទិនន័យព័ត៌មានជ្រើសរើស បុគ្គលិកគ្រប់ប្រភេទ ដែលប្រមូលផ្សព្វផ្សាយ ដោយមជ្ឈមណ្ឌលការងារ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារបានបង្ហាញពី ចំនួនកើនឡើងពី ១០.៦៤៨ ក្នុងឆ្នាំ២០១០ ទៅ ៣០.៨៥៤ ក្នុងឆ្នាំ២០១១ និងជិត៥៤.០០០ នៅឆ្នាំ២០១២។

 

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s