ទឹកចិត្តកីឡា

ទឹកចិត្តកីឡា

មនុស្សគ្រប់រូបបើទទួលស្គាល់សមត្ថភាពខ្លួនថាមានកំរិតត្រឹមណាៗនោះគេប្រៀបប្រដូចជាកីឡាករឡើងប្រដាល់ទទួលស្គាល់ការចាញ់ឈ្នះរបស់ខ្លួន។តែបើចាញ់ហើយនៅមិនព្រមចាញ់ដោយសំអាងលេសនេះលេសនោះមិនមានទឹកចិត្តជាកីឡាទេ។យ៉ាងណាម៉ិញគ្រប់សកម្មភាពរបស់យើងបើឃើញគេខ្លាំងជាងយើងខាងប្រាជ្ញាស្មារតីក្តី ទ្រព្យសម្បត្តិ កិត្តិយសក្តីក៍គួរទទួលស្គាល់
ប្រកបដោយតុណ្ហភាព ព្រមទទួលយកនិងដាក់ខ្លួនទៅតាម
បែបបទកាលៈទេសៈនោះទើបសមជាទឹកចិត្តអ្នកកីឡា តែហាមកុំមានគំនិតទឹកឡើងត្រីស៊ីស្រមោចទឹកហោចស្រមោចស៊ីត្រី បើមានគំនិតដូច្នេះមិនខុសពីពាក្យគេថាឆ្មាលាក់
ក្រចកនោះឡើយ។

Advertisements

តើការចុះបញ្ជីចូលក្នុងសម្បត្តិបេតិកភ័ណពិភពលោកត្រូវធ្វើយ៉ាងណា?

Imageទាក់ទងទៅនឹងសំណួរតើការចុះបញ្ជីចូលក្នុងសម្បត្តិបេតិកភណ័ពិភពលោកតើត្រូវធ្វើយ៉ាងណាខ្លះ?

លោកប្រាក់ស៊ុនណារ៉ាសាស្រ្តាចារ្យមហាវិទ្យាល័យបុរាណវិទ្យានិងជាអគ្គនាយករងនៃអគ្គនាយកដ្ឋាន

បេតិកភ័ណនៃក្រសួងវប្បធមឥនិងវិចិត្រសិល្បៈបានរៀបរាប់ថា៖ក្នុងការស្នើរសុំចុះរមនីយដ្ឋានណាមួយ

ទៅក្នុងបញ្ជីបេតិកភ័ណពិភពលោកត្រូវធ្វើឡើងដោយប្រទេសដែលមានសម្បត្តិវប្បធម៌នោះ។

ហើយនៅក្នុងពាក្យស្នើសុំនោះត្រូវតែមានរួមបញ្ចូលនូវគម្រោងផែនការលំអិតថាតើរមនីយដ្ឋាននោះត្រូវ

បានរៀបចំថែរក្សាការពារ៉ាងដូចម្តេច?ហើយការស្នើនេះគណៈកម្មាធិការបេតិកភ័ណពិភពលោកតម្រូវអោយ

ប្រទេសជាម្ចាស់ដែលមានសប្បត្តិវប្បធម៌នោះត្រូវបំពេញលក្ខណៈវិនិច្ឆ័យ៦ចំណុចដូចខាងក្រោម៖(សូមរង់ចាំអានត)